ព័ត៌មានជាតិ

រាន់ហើយ ទប់មិនចង់ជាប់!.. ម៉ូតូបុករថយន្តតាក់ស៊ី Choice ខ្ទេចទាំងសងខាង

ភ្នំពេញ: សន្តិសុខម្នាក់ ជិះម៉ូតូលឿនពេក បានជ្រុលទៅបុករថយន្តតាក់ស៊ី Choice ចំផ្នែកខាងស្តាំរថយន្តពេញទំហឹង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ២៩៤កែងផ្លូវ៥១ សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង របស់ក្រុមហ៊ុនតាក់ស៊ី Choice ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-1510 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវ៉េវអេស ពាក់ស្លាកលេខ ភ្នំពេញ 1BP-2328 បើកតាមបណ្តោយផ្លូវ៥១ ទិសដៅពីលិចទៅកើតដោយបុរសម្នាក់ជាសន្តិសុខ ដោយសារតែយាមនៅគោលដៅអត់មានកន្លែងបត់ជើង ក៏ជិះបម្រុងទៅបត់ជើង លុះដល់ចំណុចផ្លូវបែកជា៤ ផ្លូវ៥១ កែង២៩៤ ក៏បានវាក់អឺជាមួយរថយន្តតាក់ស៊ី ចាប់ហ្រ្វាំងមិនទាន់អូសម៉ូតូ ទៅបុករថយន្តតាក់ស៊ី ចំផ្នែកខាងស្តាំនៃរថយន្តពេញទំហឹង ខ្ទេចទាំងសងខាងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខាងតម្រួតបញ្ជា បានល្បាតឃើញ ក៏បានទាក់ទងទៅសម្ថកិច្ចជំនាញហើយខាងអ៉ីនសើរ៉េន ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀត៕

មតិយោបល់