ព័ត៌មានជាតិ

ល្បឿនម៉ូតូស្ទាវ បុករថយន្តគេ បញ្ចប់ត្រឹមសំណង១០០ដុល្លារ

ភ្នំពេញ: យុវជន២នាក់ ជិះម៉ូតូលឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំផ្នែកខាងមុខ ចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជន២នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌កាប់ស្តាំង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1308 ជិះតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-0792 ជិះដោយស្ត្រីម្តាយនិងកូន២នាក់ តាមបណ្តោយផ្លូវភ្នំពេញហាយណូយទិសដៅពីជើងទៅត្បូង ចំកាងខាងមុខ និងថ្ពាល់រថយន្តខាងស្តាំ បណ្តាលឲ្យក្រពឹតយ៉ាងដំណំ។ ចំណែកម៉ូតូបង្កម្ចាស់រងរបួសស្រាលនិងខូចខាតម៉ូតូបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងម្ចាស់ម៉ូតូ សងសំណងទៅខាងម្ចាស់រថយន្តចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់