ព័ត៌មានជាតិ

ហ្វ្រាំងមិនស៊ី បោលធ្លាក់ផ្លូវ!

ព្រះសហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីមានរថយន្តកាមរីបាឡែនមួយគ្រឿង ចាប់ហ្វ្រាំងមិនស៊ី បានជ្រុលល្បឿនរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត២រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងគា ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6117 មួយគ្រឿងនេះ មានបញ្ហារឿងហ្វ្រាំងចាប់មិនស៊ី ក៏បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវបែបនេះតែម្តង សំណាងណាស់ដែលមនុស្ស២នាក់ រួមនឹងព្រះសង្ឃ២អង្គ ដែលគង់ក្នុងរថយន្ត មិនមាននរណាម្នាក់រងរបួសអ្វីនោះទេ៕

មតិយោបល់