ព័ត៌មានជាតិ

លឿនប៉ះលឿន ឭសូរប៉្រាវ របួសធ្ងន់ស្រាល៣នាក់!..

​កំពង់ស្ពឺ: កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីរសៀល មានករណីគ្រោះចរាចរណ៍បង្កឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់និងស្រាល ចំនួន៣នាក់ ស្ថិតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ភូមិអូរការុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ហែម ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិកៀនរការ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-7996។ ចំណែកជនបង្កឈ្មោះ ហង្ស ថេត ភេទប្រុស អាយុ២៦ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធ(របួសស្រាល) បើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-7564 ទាំង២ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ភាគីខាងម៉ូតូរងគ្រោះបានធ្វើដំណើរពីត្បូងទៅជើង រីឯភាគីខាងម៉ូតូបង្កបានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនបង្កបានជ្រុលចង្កូតមកបុកចំពាក់កណ្តលម៉ូតូជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់និងស្រាលចំនួន៣នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់