Post News Media ព័ត៌មានជាតិ ផឹកស្រាខ្លាំង...

ផឹកស្រាខ្លាំង ដេកស្លាប់នៅលើរានហាល

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧​ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅលើរានហាល នៅត្រង់ចំណុចមាត់អូរជាប់ព្រំដែនថៃ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ខាវ ភេទស្រី អាយុ៤៤ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ ស្នាក់នៅភូមិសង្កាត់កើតហេតុ។

យោងតាមសម្តីបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ បានអះអាងថា ជនរងគ្រោះតែងផឹកស្រាជាប្រចាំ និងមិនសូវជាមានបាយទឹកហូបនោះឡើយ ទើបបណ្តាលឲ្យរូបគេដេកស្លាប់​ យ៉ាងអាណោចអាធ័មយ៉ាងដូច្នេះ។

បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ​ ភ្លាមនោះ​សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចពិនិត្យទៅលើសាកសព ឃើញថាជនរងគ្រោះបានស្លាប់ ដោយសារផឹកស្រាពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី តែបើមិនមានសាច់ញាតិនោះទេ សមត្ថកិច្ចនឹងយកសពទៅបូជា ក្នុងវត្តតែម្តង៕

Loading...