Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនមន្ត...

ឃាត់ខ្លួនមន្ត្រីយោធានិងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀន!

កំពង់ស្ពឺ: លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ Post Newsថា មានករណីឃាត់រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-1378 និងជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ ខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១០និង២៥នាទី យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១ឈ្មោះ មឿង ចាន់រះ ភេទប្រុស អាយុ២៧ ស្នាក់នៅភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវជាម្ចាស់រថយន្ត , ទី២ឈ្មោះ កែវ រតនា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
និងជនសង្ស័យទី៣ឈ្មោះ ណៃ មករា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងនោះសមត្ថកិច្ចឆែករកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច សង្ស័យថាគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនរួមមាន ដបទឹកសុទ្ធ ទុយោជ័រ និងដែកកេះផងដែរ។

បច្ចុប្បន្ន រថយន្តនិងជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងដោះស្រាយបន្តតាមផ្លូវច្បាប់បន្តទៀត៕

Loading...