ព័ត៌មានជាតិ

តូយ៉ូតាកៀរឌ្រីមសង់ ស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់

កំពង់ចាម: លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានបា្រប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តបើកកៀរម៉ូតូ បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅខាងមុខផ្ទះឈ្មោះ ផាត ស្ថិតក្នុងភូមិព្រីងដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ ជុំ ជាម ភេទប្រុស អាយុ៦៤ឆ្នាំ(របួសស្រាល) ស្នាក់នៅភូមិដូនដី ឃុំជ្រៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-7434 និងអ្នករួមដំណើរ ទី១ឈ្មោះ ប៊ុន រ៉ាត់ ភេទស្រី អាយុ៥៥ឆ្នាំ(របួសស្រាល) និងទី២ឈ្មោះ តាំ ស៊ីម៉ី ភេទស្រី អាយុ៨ឆ្នាំ(ស្លាប់) អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុ។
ចំណែកជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាហៃស្ឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4684។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុកកើតហេតុ ម៉ូតូបានបត់ឆ្វេង ខណ:នោះត្រូវរថយន្តបង្កបើកមកកៀរ បណ្តាលឲ្យស្លាប់និងរបួសស្រាលចំនួន២នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកព្រៃឈរ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់