ព័ត៌មានជាតិ

អីយ៉ាស់! បានម្តងញ៉ាម មកម្តងទៀតជាប់ខ្នោះ!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានមកធ្វើសកម្មភាពលួចយកគ្រឿងសង្ហារឹមអស់មួយចំនួន ចេញពីផ្ទះមួយកន្លែងបានសម្រេច ម្តងរួចមកហើយៗ លើនេះបម្រុងមកធ្វើសកម្មភាពលួចយកគ្រែចំនួនមួយទៀត ក៏ត្រូវបានម្ចាស់ គេទាន់នឹងប្តឹងកម្លាំងមានសមត្ថកិច្ចឲ្យធ្វើការចាប់ឃាត់ខ្លួនតែម្តង។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះលេខ ៧Eo ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ឆាយ តុលា ហៅជុំ ពិសាល អាយុ២៦ឆ្នាំ មុខរបរជាងកញ្ចក់ មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ បុរសជាជនសង្ស័យខាងលើ បានទៅបបួលបុរសចំនួន២នាក់ និងបានហៅរម៉កម៉ូតូកង់បីចំនួន ១គ្រឿងផងដែរ ក្នុងបំណង់មកដឹកយកគ្រែឈើចំនួន ១ពីផ្ទះខាងលើដែលកំពុងតែកំពុងតែធ្វើការជួសជុល ហើយក៏ត្រូវបានក្រុមជាងដែលនៅទីនោះបានឃើញនិងរាយការណ៍ប្រាប់ឲ្យកម្លាំងមានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនតែម្តង ហើយ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បុរសម្នាក់ខាងលើបានហៅរថយន្តកូរ៉េមួយគ្រឿងមកដឹកយកគ្រឿងសង្ហារឹមមួយចំនួនចេញពីផ្ទះខាងលើ ដោយបានប្រាប់ក្រុមកម្មករទាំងអស់នោះថា «អ៊ុំម្ចាស់ផ្ទះឲ្យមកដឹកយក» និងយកទៅលក់បាត់អស់ម្តងរួចមកហើយ លុះលើកនេះមកម្តងទៀត ទើបត្រូវចាប់ខ្លួនបានតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យត្រូវបាននាំខ្លួនយកមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់