ព័ត៌មានជាតិ

ឆក់ចុះ ឆក់ឡើង ចំស្រីស្អាត ជាប់ខ្នោះបាត់!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្រីស្អាតម្នាក់ មិនសម្រេច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ​ខណ្ឌដូនពេញ ដេញចាប់​បាន​ភ្លាម​ៗកាលពីវេលាម៉ោង៣និង៤៥នាទី​រសៀល​​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច​ផ្លូវ​លេខ​៥១ កែងផ្លូវ​២០៨ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជន​សង្ស័យទាំង២នាក់ ទី១មាន​ឈ្មោះ យ៉ យ៉ាំ​ង​ថាវ ជនជាតិ​វៀតណាម អាយុ​១៨​ឆ្នាំ និងទី២​ឈ្មោះ ម៉ា​ន់ ម៉េ​ង​ហួរ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ។

ជនសង្ស័យទាំងនេះ បានជិះ​ម៉ូតូ​ម៉ាក ហុង​ដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1B-7537 ធ្វើសកម្មភាពឆក់នារី​រង​គ្រោះ ដែលកំពុងជិះរ​ម៉ក​កង់​បីតាមដងផ្លូវ តែមិនសម្រេចក៏ត្រូវជនរងគ្រោះស្រែកផ្អើលប៉ូលិសធ្វើការចាប់ខ្លួនបានតែម្តង៕

មតិយោបល់