ព័ត៌មានជាតិ

ចាប់មិនអស់សោះ! បង្ក្រាបសំបុកគ្រឿងញៀន ឃាត់ខ្លួនមនុស្សជាច្រើននាក់

​កណ្តាល: កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង៥០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ ខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅចិញ្ចើមផ្លវជាតិលេខ៤ មុខភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ ធី បាន ហៅចាន់ថា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជយ័ រាជនានីភ្នំពេញ ទី២ឈ្មោះ សេង លីហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
ស្នាក់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៣ឈ្មោះ យឹម សារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើសំណង់ ស្នាក់ភូមិត្រពាំងជួន ឃុំឆក់ឈើនាង
ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៤ឈ្មោះ ភឿន ផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៥ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល
ទី៦ឈ្មោះ ដោ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករប្រមូលសំរាម ស្នាក់នៅភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ទី៧ឈ្មោះ រឹម សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិអំបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទី៨ឈ្មោះ ភឺន សុផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិព្រៃរការ
ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី៩ឈ្មោះ សេក ដារិទ្ធ ហៅជីវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី១០ឈ្មោះ ញ៉ុន សុណាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ(ជួញដូរនិងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន)
ស្នាក់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល(គេចខ្លួន)។

វត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៤កញ្ចប់(មធ្យម៣កញ្ចប់) ក្នុងនោះមានកញ្ចប់តូចចំនួន១
ទូរសព្ទដៃចំនួន៨គ្រឿង(ខូចគុណភាព) ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន១២ដុំ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនដ៏ល្អ ថាមានជនសង្សយ័កំពុងជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញបានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ ឆែកឆេរនិងត្រួតពិនិត្យឃើញថ្នាំញៀនចំនួន២កញ្ចប់ នៅនឹងជនសង្សយ័ឈ្មោះ ធី បាន ហៅចាន់ថា និងឈ្មោះ សេង លីហៀង ហៅទួក បានសារភាពថា
ថ្នាំញៀននេះ ទិញមកពីឈ្មោះ ញ៉ុន សុណាត ផ្ទះនៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមៗនោះកម្លាំងជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះ ញ៉ុន សុណាត លុះពេលទៅដល់ភូមិត្រពាំងជួនដល់ផ្លូវចូលផ្ទះ ឈ្មោះ សុណាត និងជនសង្ស័យចំនួន៧នាក់ បានរត់ចេញពីផ្ទះឈ្មោះ សុណាត តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានដដែល និងឆែកត្រួតពិនិត្យរកឃើញមានថ្នាំញៀន ចំនួន២កញ្ចប់ នៅក្នុងកាបូបដៃរបស់ជនសង្ស័យឈ្មោះ យឹម សារ៉ាត់ ហៅពៀច ព្រមទាំងបានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីទីតាំងនេះប្រាកដមែន ដែលបានទិញពីឈ្មោះ សុណាត ដើម្បីយកទៅលក់បន្ត។ ចំណែក១កញ្ចប់តូចទៀត ឆែករកឃើញនៅក្នុងហោប៉ៅអាវរបស់ ជនសង្សយ័ឈ្មោះ សុខ ម៉េង ហើយបានសារភាពថា ខ្លួនបានទិញថ្នាំញៀនទាំងនេះ ពីឈ្មោះ សុណាត ដើម្បីយកទៅប្រើប្រាស់។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្នងការនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានសហការជាមួយលោកមេភូមិ ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍ កំណត់មុខសញ្ញាក្នុងការត្រួតពិនិត្យនិងឆែកឆេ រកឃើញថង់សម្រាប់វិចខ្ចប់ថ្នាំញៀន១២ដុំ និងឧបករណ៍ប្រើប្រាស់ដូចខាងលើ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់