ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់នៅខេត្តស្ទឹងត្រែង!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្រឡាយអូរបេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ករណីនេះបានបណ្តាលឲ្យជនរងគ្រោះឈ្មោះ ជឹម ស៊ីឆេង ភេទស្រី អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ស្នាក់នៅភូមិសំអាង ជាមួយនឹងបងស្រី។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់