ព័ត៌មានជាតិ

ជំពាក់លុយគេច្រើនពេក គិតមិនចេញ សម្រេចបញ្ចប់ជីវិត!

បាត់ដំបង: លោកអធិការស្រុកបវេល បានប្រាប់ Post News ថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ចង.កសម្លាប់ខ្លួន។

ករណីនេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ង៉ូវ រស់ ភេទប្រុស អាយុប្រហែល៥៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីវិបត្តិផ្លូវចិត្ត ព្រោះជំពាក់លុយគេច្រើនពេក។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់