Post News Media ព័ត៌មានជាតិ មិនជួយថែរក្សា...

មិនជួយថែរក្សា បែរជាលួចកាប់បំផ្លាញ!..

កំពង់ស្ពឺ: នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀល មានករណីចោរកម្មលួចកាត់ឈើធ្នង់ នៅចំណុចអ្នកតាទឹកស្រះខាងកើតភូមិ ត្រពាំងវែង ឃុំដំណាក់រាំង ចម្ងាយ១គីឡូម៉ែត្រ អស់ចំនួន២ដើម ដើមទី១មុខឈើ១ម៉ែត្រ ប្រវែង៧ម៉ែត្រ ដើមទី២មុខឈើ៧តឹក ប្រវែង៣ម៉ែត្រ ដែលបង្កឡើងដោយចោរ១ក្រុមមានគ្នាចំនួន៤នាក់ ទី១ឈ្មោះកា ស៊ីនួន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២ឈ្មោះ យឹម ប៊ុនលី ភេទប្រុស អាយុ២៩ឆ្នាំ,ទី៣ ឈ្មោះ ឌឹម សារ៉ុម ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤ ឈ្មោះ កា នី ភេទប្រុស អាយុ២៩ឆ្នាំ ទាំងអស់រស់នៅភូមិជាមួយគ្នា។

វត្ថុតាងរកឃើញលាក់ទុកនៅផ្ទះរបស់ឈ្មោះ សយ ថុល ភេទប្រុស នៅភូមិសារ៉ាម ឃុំពាំងល្វា រួមមាន រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស គ្មានស្លាកលេខ, រណារ អារដោយដៃចំនួន៣ខ្សែ,ពូថៅចំនួន១ឈើធ្នង់មួយកំណាត់ប្រវែង៣ម៉ែត្រ៕

Loading...