ព័ត៌មានជាតិ

ករណីហិង្សា ទាញកាំបិតកាប់ប្រហារ របួសធ្ងន់បុរសម្នាក់!

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់Post Newsថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង២០នាទីល្ងាច នៅត្រង់ចំណុចក្រុមទី២១ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ចាន់ ចិន្តា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកកាំបិតបុ័ងតោ ពណ៌ស កាប់ជនរងគ្រោះឈ្មោះ នី វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅក្រុមទី២១ ភូមិកាប់គោថ្មី
សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ត្រង់ក្រោមស្លាបប្រជាវខាងឆ្វេង។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ករណីខាងលើនេះផ្នែកជំនាញកំពុងចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

មតិយោបល់