Post News Media ព័ត៌មានជាតិ ចុម! សង្ឃ២អង្...

ចុម! សង្ឃ២អង្គ និមន្តបិណ្ឌបាត​ខុសច្បាប់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួនទៀត!

សៀមរាប: សង្ឃចំនួន២អង្គ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រួមនឹងមានការអនុញ្ញាតពី​ព្រះ​អនុ​គុណ​ក្រុង​សៀមរាប ព្រះ​វិន័យ​សង្ឃ​ក្រុង​ធម្មការ​ការ​ក្រុង​ បានធ្វើចុះធ្វើការឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទីយប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច​បន្ទប់​ជួល ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ខណ:ដែលបានធ្វើ​ខុសនូវវិន័យ​សង្ឃ ​ស្នាក់​នៅ​បន្ទប់​ជួល​ និមន្ត​​បិណ្ឌបាត​ខុសច្បាប់ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួនទៀតផង។

សង្ឃទាំង២អង្គនេះ ទី១មានឈ្មោះ វិ​ន សំណាង អាយុ​២៧​ឆ្នាំ និង​ទី​២​ឈ្មោះ អឿ​ន អ៊​ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវបានចាប់ផ្សឹក និងបញ្ជូនទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បីធ្វើតេស្ដ​ទឹកនោម​ រកឃើញសង្ឃ​ឈ្មោះ វិ​ន សំណាង មានសារធាតុញៀនផងដែរ ហើយបច្ចុប្បន្នកំពុងចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...