Post News Media ព័ត៌មានជាតិ កូនប្រុស ១០ឆ្...

កូនប្រុស ១០ឆ្នាំក្រោយសងសឹកមិនទាន់ហួសពេលមែន! ពេលនេះជាប់ខ្នោះលើកទី២!

កណ្តាល: បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារម្តងហើយ ពេលនេះស្រវឹងនឹកឃើញគំនុំ១០ឆ្នាំមុន បានយកដុំថ្មទៅគប់ផ្ទះរបស់គេ ត្រូវម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនម្តងទៀត កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះម.ល.ណ ភេទប្រុស អាយុ៣១ឆ្នាំ។ វត្ថុតាងចាប់យកបានរួមមាន ដុំថ្មចំនួន១និង ដុំឥដ្ឋចំនួន៥ដុំ សម្ភារ:បាត់បង់និងខូចខាត បណ្តាលឲ្យ ធ្លុះធ្លាយ ជញ្ជាំង ផ្ទះចំនួន៥កន្លែង និងទ្វារបង្គន់១កន្លែង។

បញ្ជាក់បន្ថែមថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលរយ:ពេល៨ខែ កាលពីឆ្នាំ២០១០ ពីបទហិង្សាដោយចេតនា ហើយនៅវេលាម៉ោង៨និង២៩នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យនេះម្តងទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

#សារអប់រំខ្លឺ ៖ អំពើហិង្សា ជាអំពើខុសច្បាប់!

Loading...