Post News Media ព័ត៌មានជាតិ បុរសជនជាតិហ្វ...

បុរសជនជាតិហ្វីលីពីន ជាបុគ្គលិក ក្រុមហ៊ុន SHA KAKA INCម្នាក់ ដេកស្លាប់ក្នុងបន្ទប់ សង្ស័យជំងឺប្រចាំកាយ

ភ្នំពេញ: បុរសជនជាតិហ្វីលីពីនម្នាក់ ខណ:ដែលមានជំងឺប្រចាំកាយអស់រយ:ពេល៩ឆ្នាំ ខូចគ្រលៀន ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជាន់ទី១ រួចសាច់ញាតិបានរាយការណ៍ដល់សមត្ថកិច្ច កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ៩ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជនរងគ្រោះ ខាងលើមានឈ្មោះ SANTOS DANILODELA CRUZ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុន SHA KAKA INC កាន់លិខិតឆ្លងដែនលេខ EC1922584 ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពអ្នកស្នាក់នៅជាមួយបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺ ខូចគ្រលៀន៩ឆ្នាំមកហើយ ហើយរហូតមកដល់ រសៀលថ្ងៃទី១២ ខែធ្នូ នេះមុនកើតហេតុ ជនរងគ្រោះមិនស្រួលខ្លួន ជំងឺរើធ្វើទុក្ខ ហើយបានទូរសព្ទហៅរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ឲ្យទៅជួយដឹកយកទៅសង្រ្គោះ តែគ្រូពេទ្យទៅដល់ បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល តែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ឃើញថា ស្លាប់ដោយសារជំងឺខ្លួនឯង(គាំងបេះដូង)ពិតប្រាកដ៏មែននិងដឹកយកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ និងហើយរាយការណ៍បន្តទៅស្ថានទូត ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...