ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់

កំពង់ស្ពឺ: កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់ កម្លាំងជំនាញ និងកម្លាំងអាវុធហត្ថបានសហការគ្នា ក្នុងការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ ពាក់ព័ន្ធនឹងករណីផ្ទុកសារធាតុញៀនខុសច្បាប់ នៅត្រង់ចំណុចផ្លូវជាតិលេខ១៤៤០ ភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១មានឈ្មោះ កន ថេត ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ រឿន ឌីជេ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ឈ្មោះ លី សៅឌី ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣ស្នាក់នៅភូមិស្រះធុល ឃុំយុទ្ធសាម្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំណែកទី៤ឈ្មោះ ពេជ្រ វណ្ណ: ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងមាន ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៥ឈ្មោះ សុខ រី ភេទបុ្រស អាយុ២០ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៦ឈ្មោះ ហឿន សំពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៧ឈ្មោះ ជិន វេសនា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិក្រាំងស្តុក ឃុំសំពណ៌មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៨ឈ្មោះ រៀម រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រោល ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលដកហូតបាន រួមមាន ទូរសព្ទចំនួន៨គ្រឿង ម៉ូតូចំនួន៣គ្រឿង គ្រឿងញៀនចំនួន១កញ្ចប់មធ្យម និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់