ព័ត៌មានជាតិ

ដាច់ភ្លើងបីខណ្ឌ នៅថ្ងៃនេះ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី5(GS5-F3B&F5) ដើម្បីឲ្យក្រុមការងារធ្វើការប្តូរកែវទម្រ(Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖
(1)ផ្លូវជាតិលេខ5 ភូមិទួលគោក និងភូមិទួលសង្កែ សង្កាត់ទួលសង្កែ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (2) ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង (3)ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី (4)ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន2 និង 3 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (5) ផ្លូវទំនប់កប់ស្រូវ ភូមិទួលសំពៅ និងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១ នាទីព្រឹក៕

មតិយោបល់