Post News Media ព័ត៌មានជាតិ រថយន្តFUSO ពន...

រថយន្តFUSO ពន្លះម៉ូតូ ស្លាប់ម្នាក់ទាំងព្រឹក នៅបាត់ដំបង!

បាត់ដំបង: លោកវរសេនីយ៍ត្រី ជា វណ្ឌី អធិការរងស្រុកសង្កែ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្ដនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងក្រុមទី៦ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពដដែល បានបន្តថា ជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿងម៉ាកFUSO ពណ៌មាស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1178។ ចំណែកជនរងគ្រោះក៏មិនត្រូវបានស្គាល់អត្តសញ្ញាណនោះដែរ បើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...