ព័ត៌មានជាតិ

អាណិតណាស់! កុមារីម្នាក់ រអិលជើងធ្លាក់ទឹកប្រឡាយលង់ស្លាប់

ពោធិ៍សាត់: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពកុមារីម្នាក់ លង់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ សៀង និត ភេទស្រី អាយុ៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ មុនពេលកើតេហេតុ កុមារីរងគ្រោះបានទៅលេងទឹកប្រឡាយជាមួយក្មេងៗដែលរស់នៅភូមិជាមួយគ្នា រួកក៏រអិលជើងធ្លាក់ចូលដល់ប្រឡាយទឹកជ្រៅ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ បន្ទាប់មកប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់