Post News Media ព័ត៌មានជាតិ ឃើញស្ពាយហ្គីត...

ឃើញស្ពាយហ្គីតា ស្រាប់តែលាក់ដាវសាំម៉ូវ៉ៃ២ដើម!..​

​កំពត: លោកអធិការរងក្រុងកំពត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា កម្លាំងអធិការដ្ឋាននគរបាល បានចុះល្បាតស្រាប់​តែប្រទះឃើញក្រុមក្មេងទំនើងចំនួន២នាក់ ​ដោយមានការសង្ស័យ បាន​ធ្វើការឆែកឆេរប្រទះឃើញមានដាវសាំម៉ូវ៉ៃ២ដើម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន ក្រុមក្មេងទំនើងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...