Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនតៃ...

បញ្ជូនខ្លួនតៃកុងរថយន្ដដែលបើកបុកបុរសម្នាក់ស្លាប់ ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចការិយាល័យចរាចរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លូនតៃកុងរថយន្ដម្នាក់ ទៅកាន់តុលាការពាក់ព័ន្ធករណីបើករថយន្ដបុកបុរសម្នាក់ស្លាប់នៅសង្កាត់ គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសជាតៃកុងរថយន្ដមានឈ្មោះ សាយ ពិស អាយុ២១ ឆ្នាំ មុខរបរ បើករថយន្ដ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំណែកជនរងគ្រោះមានឈ្មោះ យូ ដារ៉ា ២០ ឆ្នាំមុខរបរ អង្គរក្ស មានទីលំនៅភូមិព្រែកម៉េង ឃុំស្ដុះ ស្រុង សំរោងទង់ ខេត្ដកំពង់ស្ពឺ ។

គួររំឭកថា កាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២០A ភូមិគង់ណយ សង្កាត់គង់ណយ ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់មួយរវាងរថយន្ដប៉ែនដឹកដី ដែលពាក់ស្លាកលេខចង្កូតស្ដាំPP-1612 បុកជាមួយម៉ូតូម៉ាក NEX ពណ៌ ទឹកប្រាក់ ដែលពាក់ស្លាកលេខ1E-9888 បណ្ដាលឲ្យបុរសរងគ្រោះស្លាប់ នៅកន្លែងភ្លាមៗ ៕

Loading...