Post News Media ព័ត៌មានជាតិ អត់ថោកណា! Ben...

អត់ថោកណា! Bentley ស្លាកលេខ ភ្នំពេញ 2AS-2345 បុកម៉ូតូឌ្រីម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Bentley មួយគ្រឿង បើកបរដោយបុរស២នាក់ បានបើកបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់.ក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទី ថ្ងៃត្រង់ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Bentley ពណ៌ត្នោត ពាក់ស្លាកលេខ ភ្នំពេញ 2AS-2345 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៩៥ ទិសដៅពីជើងទៅត្បូង ភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-0667 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិច ខណ:មក ដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជា៤ផងនោះ ក៏ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ភាគីទាំង២ធ្វើការដោះស្រាយគ្នាបញ្ចប់នៅកន្លែងកើតហេតុ ដោយ ភាគីរថយន្តចេញថ្លៃព្យាបាលរបួស និង ជួសជុលម៉ូតូឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...