Post News Media ព័ត៌មានជាតិ ឆេះខ្ទេចគ្មាន...

ឆេះខ្ទេចគ្មានសល់ ដោយសារតែ..

កំពង់ស្ពឺ: មានអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អគ្គិភ័យនេះ បានឆាបឆេះផ្ទះមួយខ្នង ដែលមានម្ចាស់ឈ្មោះ សាវ ខន ភេទស្រី អាយុ៦២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅជាមួយកូនប្រុសម្នាក់ ដែលសព្វថ្ងៃកំពុងរៀននៅភ្នំពេញ មានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ កម្ពស់៦ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តា និងឆាបឆេះបំផ្លាញអស់លុយខ្មែរ ចំនួន២លាន, លុយដុល្លារ ៤០០ដុល្លារ ,ស្រូវ ១០០០kg ,អង្ក១០០ kg ,ទូរកញ្ចក់ ចំនួន២ ,ទូរសព្ទម៉ាក Samsung១ , គ្រែ១, កង្ហារ២ និងសម្ភារ:ប្រើប្រាស់អស់ទាំងស្រុង។

ចំណែកមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

Loading...