ព័ត៌មានជាតិ

លម្អិត៖ ផ្អើលយ៉ាងខ្លាំងនៅលើចុងឈើ

ភ្នំពេញ: មានករណីប្រជាពលរដ្ឋផ្អើលឆោឡោចោមរោមមើលពស់ថ្លាន់១ក្បាល នៅលើមែកម្ខុប ដែលមានកម្ពស់ប្រមាណជា១០ម៉ែត្រ បើគិតពីដីទៅកន្លែងដែលពស់ថ្លាន់នោះពេន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្ទះលេខ៥២៧ តាមបណ្តោយផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសវ័យចំណាស់ម្នាក់ជាសន្តិសុខយាមនៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់កំពុងតែយាមស្រាប់តែក្រឡេកមើលទៅដើមម្ខុប ក៏ប្រទះឃើញពស់ថ្លាន់១ក្បាល ពេននៅជាប់មែកម្ខុបនោះ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យបានដឹងដើម្បីទាក់ទងទៅខាងជំនាញយកពស់ខាងលើទៅអភិរក្ស។

ករណីប្រទះឃើញពសថ្លាន់១ក្បាលខាងលើនេះ ប្រជាពលរដ្ឋផ្សេងទៀតឲ្យដឹងថា ឃើញតាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល មិនឃើញវត្តមានអជ្ញាធរពាក់ព័ន្ធ យកពស់នេះចេញពីកន្លែងកើតហេតុនោះទេ៕

មតិយោបល់