ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល ដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទលក់ដូរតាមផ្ទះ

យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រលខេត្តកំពង់ឆ្នាំងរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដីបានចុះពិនិត្យទំនិញតាមផ្ទះលក់ដូរស្ថិតនៅឃុំលង្វែក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបានធ្វើការដកហូតទំនិញចម្រុះ ចំនួន ៦១ដប ស្មើនិង ៣៥.៥ គីឡូក្រាម ដែលផុតកាលបរិច្ឆេទប្រើប្រាស់យកមករក្សារទុកនៅសាខាដើម្បីធ្វើការដុតកម្ទេច
ចោល ។
យ៉ាងណាមិញយើងក៏បានចុះទៅផ្សារត្រាច ស្រុកកំពង់ត្រឡាច ដោយបានធ្វើតេស្តបឋមលើ បន្លែជីរណា, ពោតបារាំង ខាត់ណា ជាលទ្ធផលបឋមគឺ យើងពុំមានឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ ។ ហើយយើងក៏បានណែនាំអំពីការរៀបចំទុកដាក់ទំនិញតាមស្តង់ដា និងមានអនាម័យល្អផងដែរ ៕

មតិយោបល់