Post News Media ព័ត៌មានជាតិ ​មន្ត្រីកាំកុ...

​មន្ត្រីកាំកុងត្រូល ដកហូត នំChocky mile ដំណាប់ចេក នៅផ្សារជីភូ ក្រុងបាវិត

​យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានចុះទៅធ្វើការអង្កេតទីផ្សារជីភូ ក្រុងបាវិត និងផ្សារប្រសូតិ ស្រុកស្វាយទាប ព្រមទាំងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

ជាលទ្ធផល យើងបានរកឃើញនូវផលិតផលវេចខ្ចប់ស្រេចមួយចំនួនមានសភាពខុសប្រក្រតី ហើយក្រុមការងារក៏បានធ្វើការដកហូតទៅតាមនីតិវិធី សរុបជាង ៥០ គីឡូក្រាម រួមមាន
– ទឹកក្រូចហួសកាលបរិច្ឆេទប្រើប្រាស់២ដបចំណុះ ១.៥ លីត្រ
– នំ Chocky mile ចំនួនដប់ប្រអប់
– ស្ពៃកំប៉ុងច្រេះចំនួន ១ កំប៉ុង
– ដំណាប់ចេកចំនួន ២០ កព្ចាប់
– សៀងដបចំនួន ១២ ដប
និងណែនាំមិនឲ្យដាក់តាំងលក់នូវទំនិញប្រភេទខាងលើ ក៏ដូចជាការជូនដំណឹងដល់សារធារណ:ជនផងដែរ ៕

Loading...