ព័ត៌មានជាតិ

រំលោភសេពសន្ថវៈ សូម្បីតែចៅស្រីខ្លួន​ឯង!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពរំលោភនិងបៀតបៀនកេរ្ត៍ខ្មាស់ទៅលើចៅស្រីខ្លួនឯងដែលមានអាយុ៣ឆ្នាំ។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៩ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មី​ ឃុំសណ្ដាន់​ ស្រុកសំបូរ​ ខេត្តក្រចេះ។

ជនសង្ស័យមានអាយុ៣៩ឆ្នាំ​ ត្រូវជាតារបស់ក្មេងស្រីរងគ្រោះដែលមានអាយុទើបតែ៣ឆ្នាំ ស្នាក់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់