Post News Media ព័ត៌មានជាតិ ដឹកឡើងចង់ដូចភ...

ដឹកឡើងចង់ដូចភ្នំ បានអីមិនទាក់!

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តដឹកសម្ភារ:គ្រឿងតុក្កតា សំពីងសំពោងខ្ពស់ពេក បណ្តាលឲ្យទាក់ខ្សែភ្លើង ដាច់ធ្លាក់រាយប៉ាយ និងទ្រេតបង្គូលភ្លើងមួយផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ មុខមជ្ឈមណ្ឌល ខែភីថល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីតៃកុងរថយន្តបានប្រាប់ឲ្យដឹងថា រូបគាត់គ្នា២នាក់ បានបើករថយន្តមួយគ្រឿងម៉ាក FUSO ក្បាល ពណ៌សលាយខៀវ ពាក់ស្លាកលេខ 3B-7591 បានដឹកគ្រឿងសម្ភារ:តុក្កតាចេញពីខេត្តកំពង់ចាម បំណងយកមកដាក់នៅទីក្រុងភ្នំពេញ បើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តដឹកសំពីងសំពោងខ្ពស់ពេកមើលមិនឃើញខ្សែភ្លើងកាត់ទទឹងផ្លូវ ក៏បណ្តាលឲ្យទាក់ដាច់រាយពេញផ្លូវ និងទ្រេតបង្គោលភ្លើងមួយដើមបែបនេះតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចុះមករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយជាមួយខាងអគ្គិសនីកម្ពុជាទៅតាមផ្លូវច្បាប់៕

Loading...