Post News Media ព័ត៌មានជាតិ យុវជនម្នាក់ចូ...

យុវជនម្នាក់ចូលចិត្តផឹកស្រា ជាអកុសលលង់ទឹកស្លាប់

កណ្ដាល: យុវជនម្នាក់ តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយដើរបាត់ពីផ្ទះ ជាអកុសលក៏លង់ទឹកស្លាប់ ដោយគ្មានអ្នកណាដឹង។

ករណីនេះដែរ បានកើតទ្បើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ និង៤៥នាទី ស្ថិតនៅចំណុចក្នុងទឹកស្ទឹងព្រែកអំបិល ក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ រុន រៀម ភេទ ប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។

តាមការបញ្ជាក់ពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ តែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយបានបាត់ពីផ្ទះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង៤៥នាទី ទើបឃើញសពអណ្ដែតទឹកតែម្តង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិរដ្ឋបាល ដឹកនាំកម្លាំងជំនាញ ដោយមានការចូលរួមពីប៉ុស្តិរដ្ឋបាល មេភូមិ ក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យសព តែពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ។

បច្ចុប្បសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...