Post News Media ព័ត៌មានជាតិ លួចម៉ូតូពីស្ទ...

លួចម៉ូតូពីស្ទឹងត្រែង មកជាប់ខ្នោះនៅរតនគិរី!

ស្ទឹងត្រែង: នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម ខណ:ដែលលួចយកម៉ូតូ១គ្រឿងបានសម្រេច។

ជនសង្ស័យមានឈ្មោះ ហម ថង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៦។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕

Loading...