ព័ត៌មានជាតិ

ភ្ញាក់ផ្អើល សង្ស័យផ្ទុះកំប៉ុងហ្គាស ឆេះផ្ទះនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង នៅចំណុចលើទំនប់ក៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។

ម្ចាស់ផ្ទះឈ្មោះ អីធី នីត ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទៅធ្វើ ការដកដំឡូងនៅប៉ៃលិន ហើយឲ្យប្អូនប្រុសបង្កើតឈ្មោះ អី សី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ តែបានចេញទៅផ្សារថៃ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ ៣×៦សង់ពីឈើ ដំបូល និងជញ្ជាំងសង្កសី ឆេះអីវ៉ាន់ក្នុងផ្ទះទាំងអស់ ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុបង្កឲ្យមានអគ្គិភ័យនេះ សង្ស័យមកពីផ្ទុះកំប៉ុងហ្គាស៕

មតិយោបល់