ព័ត៌មានជាតិ

ជនសង្ស័យ នួន ជា លួចកាបូបបុគ្គលិកធនាគារ កា.ថេ ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីលួចកាបូបស្ពាយពីស្រ្តីមា្នក់បានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក
ស្ថិតត្រង់ចំណុចចេតិយក្នុងវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិទី២ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នួន ជា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះឈ្មោះ អៀង ម៉ារីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ កា.ថេ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ៩៦២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដែលដកហូតបាន រួមមាន កាបូបស្ពាយពណ៌លឿងចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរចំនួន១ច្បាប់
កាតATMចំនួន៤សន្លឹក សៀវភៅធនាគារចំនួន១ច្បាប់ និងខ្សែកផ្លាកទីនចំនួនមួយខ្សែ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួចកសាងសំណុំរឿង ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់