Post News Media ព័ត៌មានជាតិ បន្លំពាក់ឯកសណ...

បន្លំពាក់ឯកសណ្ឋានជាយោធា មានអីជាប់ខ្នោះ!

កែប: លោកស្នងការរងខេត្តកែប ទទួលផែនព្រហ្មទណ្ឌ បានប្រាប់Post Newsថា នៅវេលាម៉ោង២និង២០នាទីរសៀល មានករណីឃាត់ខ្លួនជនបរទេសម្នាក់ ពីបទប្រើប្រាស់ខុសច្បាប់ នូវឯកសណ្ឋានយោធា ខ្នោះដៃ វិទ្យុទាក់ទងខុសច្បាប់ និងសង្ស័យប្រើប្រាស់កញ្ឆា។

ជនសង្ស័យមានឈ្មោះ Vlasovilya ភេទប្រុស សញ្ជាតិរុស្ស៊ី កើតថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៨០ កាន់លិខិតឆ្លងដែនលេខ714309033ចំនួន១ច្បាប់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលក្នុងភូមិកែប ក្រុងកែប ខេត្តកែប។

វត្ថុតាងដែលដកហូតបាន រួមមាន ខ្នោះដៃចំនួន១គូវិទ្យុទាក់ទងចំនួន២គ្រឿង ស្រោមកាំបិតស្នៀតចំនួន១ អាវក្រោះចំនួន១ ខោប៉ារ៉ាចំនួន១ សាំងទៀរ៉ុងចំនួន១ ទ្រនាប់ក្បាលជង្គង់ចំនួន១គូ និងទ្រនាប់កែងដៃចំនួន១គូ កាំភ្លើងខ្លីជ័រចំនួន១ដើម និងកញ្ឆាក្រៀម១កញ្ចប់ទំងន់ជាង១ខាំផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចនាំខ្លួនជនសង្ស័យនិងវត្ថុតាង មកអធិកដារដ្ឋាននគរបាលស្រុក រួចបញ្ជូនទៅតុលាការខេត្តកំពតដើម្បីចាត់ការបន្តតាមច្បាប់៕

Loading...