Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ ចូលកោសជប់! មិនទាន់បានធ្វើអីផង ទារលុយ៥ម៉ឺន​ផ្អើលទាំងថ្ងៃ

​ភ្នំពេញ: បុរសម្នាក់បានចូលហាងកោសជប់ម៉ាស្សា២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៤ ខែធ្នូ ឆ្នាំ២០១៧ ខណ:ដែលចូលដេកក្នុងបន្ទប់ឲ្យនារីជនជាតិវៀតណាមកោសជប់ឲ្យគាត់ តែត្រូវបាននារីកោសជប់ខាងលើនោះបែរជាបបួលគាត់រួមភេទវិញ ពេលដែលគាត់តថ្លៃគ្នាក្នុងតម្លៃ៥ម៉ឺនរៀល ហើយបុរសខាងលើមិនចង់ប្រើស្រោម តែនារីម៉ាស្សាដែលជាជនជាតិវៀតណាមមិនព្រមខ្លាចឆ្លងរោគ ហើយបុរសខាងលើនោះបានទាញខោស្លៀកបម្រុងនិងជិះម៉ូតូចេញ តែត្រូវបានក្រុមនាងៗបង្ខាំងរូបគាត់មិនឲ្យចេញដោយទារលុយគាត់៥ម៉ឺនរៀល ថ្លៃមើលប្រដាប់ភេទដែលនារីវៀតណាមនោះបានស្រាតនៅក្នុងបន្ទប់។

តែបុរសខាងលើបានបដិសេធមិនព្រមឲ្យដោយរូបគាត់ប្រាប់ថាមិនទាន់បានធ្វើអីផងម៉េចក៏ទារលុយគាត់រហូតដល់តែ៥ម៉ឺនរៀល ខណ:នោះក៏មានការប្រតាយប្រតប់គ្នាផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើចុះមកដល់កន្លែងផ្ទះកោសជប់កើតហេតុខាងលើ ក្រោយមកក៏នាំបុរសខាងលើនិងនារីម៉ាស្សាទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើបន្តទៀត ដើម្បីឲ្យដឹងមូលហេតុពិតប្រាកដ៕

Loading...