Post News Media ព័ត៌មានជាតិ Update៖ ឆេះដេ...

Update៖ ឆេះដេប៉ូតេឡា យីហោ រិន ធារុង ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ច

សៀមរាប: លោក វរសេនីយ៍ឯក ជី បេង អធិការស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះដេប៉ូតេឡា យីហោ រិន ធារុង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់។

ករណីនេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១៤​ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៦ ក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

ករណីអគ្គិភ័យនេះ មានការអន្តរាគមន៍ពីសំណាក់ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១គ្រឿង សរុបចំនួន៤គ្រឿង ចុះមកបាញ់ពន្លត់ រហូតរលត់ទៅវិញនៅម៉ោង១១ព្រឹកថ្ងៃដដែល ដោយបណ្តាលឲ្យខូចខាតប្រហែល៧០ភាគរយ និងបណ្តាលឲ្យម្ចាស់ដេប៉ូតេឡា ខាងលើរងរបួសស្រាល។

ចំណែកមូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយ៍៕

Loading...