ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លុះត្រី ខ្យល់គដេកស្លាប់ក្នុង​ទឹកអូរ!

កំពង់ឆ្នាំង: កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទីយប់ មានករណីបុរសម្នាក់ដើរឆ្លុះត្រីនៅតាមដងអូរ រួចក៏មានជំងឺខ្យល់គ បណ្តាលឲ្យដួលផ្កាប់មុខទៅក្នុងទឹក ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ស្ថិតត្រង់ចំណុចស្បោតាឡុំ ភូមិប៉ាតឡាង ឃុំក្រាំងឡាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ភី សារ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិទឹកល្អក់ ឃុំក្រាំងឡាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិ សមត្ថកិច្ចជំនាញ ក្រុមគ្រូពេទ្យ និងអជ្ញាធរមូលដ្ឋាន បានឲ្យថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ខ្យល់គពិតប្រាកដមែន បន្ទាប់ពីការធ្វើកោសល្យវិច័យរួចរាល់ ព្រមទាំងមិនឃើញមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់អ្វីនោះឡើយ។ ចំណែកសាកសពក្រុមគ្រួសារ យកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់