Post News Media ព័ត៌មានជាតិ ក្រុមកម្មកររោ...

ក្រុមកម្មកររោងចក្រ​ហ្គាវ័ន្ត​ ព្រមបើកផ្លូវវិញហើយ!

កណ្តាល: ​កម្មករកម្មការិនីរោងចក្រហ្គាវ័ន្ត ជាង២០០នាក់​ នៅរសៀលថ្ងៃទី១៤​ ខែធ្នូ​ នេះ​បានធ្វើការបើកផ្លូវសាធារណ:វិញហើយ​ ដោយព្រមចូលដោះស្រាយជាមួយថៅកែរោងចក្រ​ ក្រោយពីផ្ទុះការតវ៉ាបិទផ្លូវពេញមួយព្រឹក ។

អាជ្ញាធរក្រុងតាខ្មៅ​ និយាយថា​ បាតុកម្មត្រូវបានផ្ទុះសាជាថ្មី​ ដោយកម្មករ កម្មការិនីរោងចក្រហ្គាវ័ន្តប្រហែល២០០នាក់ក្នុងចំណោម៩០០នាក់ នាំគ្នាអង្គុយធ្វើកូដកម្មបិទ ផ្លូវលេខ២១ ទាមទារឲ្យភាគីខាងរោងចក្រ បើកលុយគ្រប់ចំនួនជូនពួកគាត់ ដោយនិយាយថា ថៅកែរោងចក្រកាត់លុយ មិនគោរពច្បាប់ ។

ការតវ៉ានេះ​ ធ្វើឡើងនៅ​ព្រឹកថ្ងៃទី១៤ខែធ្នូនេះ​ ភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

Loading...