ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកគេស្លាប់ បើករត់បាត់​!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរពីខេត្តព្រះសីហនុ
ឆ្ពោះទៅទីក្រុងភ្នំពេញ បានបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣៥នាទីយប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧
ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ សាទ ង៉ោល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកឡើងបេះដូង ស្នាក់នៅភូមិស្រែកចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ ជនរងគ្រោះបានដើរឆ្លងផ្លូវពីកើតទៅលិច ខណ:នោះត្រូវបានរថយន្តមិនចាំម៉ាក បើកមកបុកជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកជនបង្កបាន បើករថយន្តគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីនាំមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់