Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ មិនធ្លាប់មាន! ជិះម៉ូតូធំបុកបង្គោលផ្លូវ ឆេះ ស្លាប់មួយរំពេច!

ព្រះសីហនុ: លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយម៉ូតូមួយគ្រឿង បើកបុកបង្គោលផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៥នាទីព្រឹក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៣-១៣៤ ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ គឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
បើកម៉ូតូមួយគ្រឿងម៉ាក KAWASAKI NINJA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ-8784។

មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ
បានជ្រុលចង្កូតបុកនឹងបង្គោលផ្លូវកោង ចំនួន២ផ្ទាំង រួចក៏ផ្លោងជនរងគ្រោះទៅជាយផ្លូវ បណ្តាលឲ្យស្លាប់និងឆេះម៉ូតូខូចខាតទាំងស្រុងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា។
ចំណែកសាកសពយកមកតម្កល់ទុក រងចាំក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...