ព័ត៌មានជាតិ

អាសូរ! នៅក្មេងសោះបែរជាស្លាប់..

ឧត្តរមានជ័យ: កាលពីវេលាម៉ោង៣និង៥៥នាទីល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីក្មេងប្រុសម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់ ខណ:ដែលរូបគាត់បានចេញទៅឆក់ត្រី នៅតាមព្រែកប្រឡាយទឹក ក្បែរភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះមានឈ្មោះ អុំ សំអូន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់