Post News Media ព័ត៌មានជាតិ ក្មេងស្រីអាយុ...

ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ទៅចាប់ត្រីនៅវាលស្រែមួយភ្លែត មកវិញស្រាប់តែ…

ពោធិ៍សាត់: មានករណីក្មេងស្រីអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើនេះ មានឈ្មោះ ថេន ស្រីនិច អាយុ១២ឆ្នាំ រស់នៅភូមិកើតហេតុ ដោយមានឪពុកឈ្មោះ ហង់ ប៊ុនផេន និងម្តាយឈ្មោះ យៀន ណយ ដែលបានទៅរកស៊ីនៅប្រទេសថៃ ទុកកូនឲ្យជីដូនមើល។

ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះទៅចាប់ត្រីនៅវាលស្រែ រួចបានមកលាងខ្លួននៅស្រះទឹក ចម្ងាយពីផ្ទះ៦០ម៉ែត្រ ក៏រអិលជើងចូលក្នុងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង ។

បច្ចុប្បន្នសពក្មេងរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...