ព័ត៌មានជាតិ

Update៖ យុវជនម្នាក់យកកូនកាំបិតអារ.កខ្លួនឯង ដោយមិនដឹងមូលហេតុ

ភ្នំពេញ: យុវជនម្នាក់បានយកកាំបិតអារ.កខ្លួនឯងបំណងសម្លាប់ខ្លួនតែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មានទីតាំងខាងជើងផ្សាសឡា ជាប់ផ្ទះជួលក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះឈ្មោះម៉ា និកា ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ រៀនធ្វើម៉ាស៊ីនត្រជាក់
ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានពីឪពុកយុវជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មិនបាននៅផ្ទះនោះទេ ស្រាប់តែឮគេប្រាប់ថា កូនគាត់យកកាំបិតអារ.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវរថយន្ដសាម៉ុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃភ្លាមៗ ។

គាត់បានបន្ដទៀតថា កូនប្រុសរបស់គាត់ជាមុនស្សប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំហើយ តែគាត់ធ្លាប់ឲ្យសមត្ថកិច្ចយកទៅដាក់មណ្ឌលកែបែ ឱកាសខ្ញុំ ២ដងរួចមកហើយ តែមកពេលចេញមកពីមណ្ឌលកែបែលើកទី២វិញ កូនរបស់គាត់មានការអាការ:មិនស្រួលដោយ ប៉ុនប៉ុងសម្លាប់ខ្លួន៣ដងហើយ តែមិនបានសម្រេចត្រូវឪពុកជួយទាន់ទើបមកដល់ថ្ងៃកើតហេតុក៏បានយកកាំបិតអារ.កខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុនិងធ្វើកំណត់ហេតុ ដោយក្រុមគ្រួសារមិនបានប្ដឹងផ្ដល់អ្វីនោះទេ៕

មតិយោបល់