Post News Media ព័ត៌មានជាតិ ស្រវឹងធ្លាក់ភ...

ស្រវឹងធ្លាក់ភ្នែក! កាមរីស្លាកលេខ ភ្នំពេញ2I-4850 បុករះឡិចស៊ីសស្លាកលេខ ខេមរភូមិន្ទ09-19899 និងម៉ូតូ២គ្រឿងរងការខូចខាត

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តបុករះរថយន្តនិងម៉ូតូចតនៅមុខហាងផឹកស៊ី បណ្តាលរងការខូចបន្តិចបន្តួចតែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ១៥៦ មុខហាងសាច់អាំមូន ឡាយក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវយ័ណាស់ម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2I-4850 បើកបរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុលើបានរេចង្កូតទៅបុករថយន្តម៉ាក ឡិចស៊ីសRX330 ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ02-29644ដែលម្ចាស់ចតនៅមុខហាងសាច់អាំងមូនឡាយ ដើម្បីចូលផឹកស៊ី បណ្តាលឲ្យកំពិតនិងឆ្កូតផ្នែកខាងស្តាំក្បែរស្តុបខាងក្រោយបន្តិចបន្តួច ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅបុកម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកអ៊ាផេលេត ពណ៌កណ្តុប្រម៉េះ ពាក់ស្លាកលេខ ខេមរភូមិន្ទ09-19899 និងមួយគ្រឿងទៀតម៉ាក ហ៊្សូម័រអ៊ិច ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1GO-1357 ដែលម្ចាស់ចតនៅមុខហាងកាហ្វេកែវព្រិល ដើម្បីចូលទៅផឹកស៊ីដូចគ្នា បណ្តាលឲ្យម៉ូតូអ៊ាផេលេតបែកស្តុបខាងក្រោយចំណែកម៉ូតូហ៊្សូម័រអ៊ិចមិនការខូចខាតនោះទេនិងមិនបានទារសំណងនោះឡើយចំណែករថយន្តបង្កទៅបុកលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាខាងភាគីរថយន្តបង្កចេញសំណងសងទៅរថយន្តឡិចស៊ីសចំនួន១០០ដុល្លារនិងម៉ូតូអ៊ាផេលេតចំនួន៥០ដុល្លារ។ ចំណែកម៉ូតូហ៊្សូម័រអ៊ិចម្ចាស់មិនបានទារសំណងនោះទេ ក្រោយពីបញ្ចប់រឿងនៅនិងកន្លែងរួចភាគីទាំសងខាងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

Loading...