ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ ជិះម៉ូតូបត់ត្រឡប់ក្រោយត្រូវគេបុកពេញទំហឹងរបួសធ្ងន់!

​ភ្នំពេញ: នារីវយ័ក្មេងស្រស់សោភាម្នាក់បានរងរបួសធ្ងន់ ខណ:ជិះម៉ូតូមួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយត្ន័ ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២៦៥ ក្បែរផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញនារីវយ័ក្មេងម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ស គ្មានស្លាកលេខជិះពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយ ខ្វះការប្រុងប្រយត្ន័ ត្រូវបានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1C-2168 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកចំពាក់កណ្តាលម៉ូតូធូដេ បណ្តាលម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម្ចាស់ម៉ូតូសង់រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នានៅនឹងកន្លែងកើតហេតុ៕

មតិយោបល់