ព័ត៌មានជាតិ

ខ្ចីម៉ូតូគេជិះមួយភ្លែត បែរជាបង្ហួសយកទៅបញ្ចាំនៅឃ្លាំងរំសេវ

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភលើទំនុកចិត្ត ដោយបានខ្ចីម៉ូតូពីបុរសម្នាក់ថាយកទៅដើរលេង តែបែរជាយកទៅបញ្ចាំនៅឃ្លាំងរំសេវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ភូមិក្បាលជ្រោយឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ទើបឃាត់ខ្លួនបាន ។

ជនរងគ្រោះឈ្មោះយ៉ន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរដឹកគ្រឿងសំណង់ មានទីលំនៅៗភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ម៉ម នី ភេទប្រុស​ អាយុ២២ឆ្នាំ មុខរបរ​ មិនពិត មានទីលំនៅៗភូមិស្ដីសំរោង ឃុំកក់ព្រីង ស្រុកស្វយជ្រុំ ខេត្តស្វាយរៀង។

សម្ភារ:បាត់បង់ មានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FW-8686 ចំនួន១គ្រឿង។
មុនពេលកើតហេតុ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោងប្រហែល១១និង៣០នាទី ឈ្មោះវី វីតដែលត្រូវជាក្មួយរបស់ជនរងគ្រោះ បានខ្ចីពីជនរងគ្រោះថាយកទៅជិះដើរលែងនៅកំពង់ភ្នំ។ លុះម៉ោងប្រហែលជា៤ទៅ៥ល្ងាចក្មួយរបស់ជនរងគ្រោះ បានជិះម៉ូតូឌុបមកដល់ផ្ទះវិញ រួចនិយាយថា​ ម៉ូតូខាងលើត្រូវជនសង្ស័យខ្ចីជិះយកទៅបាត់។ លុះមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ម៉ោងប្រហែល៧ព្រឹក ប៉ុស្ដិ៍រដ្ឋបាល កំពង់ភ្នំក៏បានទៅអញ្ជើញឈ្មោះជនសង្ស័យ យកមកធ្វើការសាកសួរតែម្ដង។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា៖ ខ្លួន ពិតជាបានខ្ចីម៉ូតូពីឈ្មោះវីត ហើយជិះយកទៅបញ្ចាំនៅឃ្លាំងរំសេវ ភ្នំពេញ យកលុយបានចំនួន២៥០ដុល្លារពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់