Post News Media ព័ត៌មានជាតិ ​មកលេងផ្ទះម្ត...

​មកលេងផ្ទះម្តាយ​ បែរជាលួច​ត្រង់ស្វូរក្រុមហ៊ុនអានកូ(អគ្គិសនី) មានអីជាប់ខ្នោះ!

កណ្តាល: នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទីល្ងាច សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពលួចត្រង់ស្វូរអគ្គិសនីពីបុរសម្នាក់មិនបានសម្រេច ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឡៅ ប៊ុនអ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរតំណាងក្រុមហ៊ុនអានកូ(អគ្គិសនី) ស្នាក់នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហៅ សុគន្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានស្រុកកំណើត នៅភូមិលេខ៥ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ន ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មុនពេលកើតហេតុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានមកស្រុកកោះធំ មកផ្ទះម្តាយបង្កើត រួចក៏ឃើញត្រង់ស្វូរចំនួន១គ្រឿង ស្ថិតលើបង្គោលអគ្គិសនី ដោយមិនទាន់ចាប់ចរន្តអគ្គិសនី ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរសៀល ជនសង្ស័យបានទៅជួលរថយន្តតាក់ស៊ីឈ្មោះ ស៊ូ វុទ្ធា ភេទប្រុស អាយុ៣៨ឆ្នាំ ពីផ្សារថ្មី រាជធានីភ្នំពេញ ក្នុងតម្លៃ១៨០ដុល្លារ ដើម្បីមកស្អាងនិងទៅអូររាំងឪ ខេត្តត្បូងឃ្មុំ លុះមកដល់ដល់ចំណុចកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ក៏ជួលឈ្មោះ ថេង ភេទប្រុស ឲ្យដោះត្រង់ស្វូរក្នុងតម្លៃ១០ម៉ឺនរៀល រួចជនសង្ស័យក៏ទាក់ទងជួលរថយន្តស្ទូចពីឈ្មោះ លន់ ប៊ុនហយ ហៅតយ ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុងតម្លៃ២៥០ដុល្លារ មកស្ទូចត្រង់ស្វូរពីស្អាង ទៅអូររាំងឪតែម្តង ទើបជនសង្ស័យមកចាំរថយន្តស្ទូចនៅផ្សារស្អាងវិញ។

ចំណែកជនរងគ្រោះឈ្មោះ ឡៅ ប៊ុនអ៊ី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានគេប៉ុនប៉ងមកលួចត្រង់ស្វូររបស់ខ្លួន ទើបរូបគាត់បានដោះត្រង់ស្វូរទុក ព្រមទាំងឃ្លាំចាំមើលសកម្មភាពជនសង្ស័យផងដែរ លុះដល់វេលាម៉ោង៨និង១១នាទីយប់ ថ្ងៃខែឆ្នាំដដែលជនសង្ស័យ បានជិះរថយន្តតាក់ស៊ីនាំរថយន្តស្ទូចមកស្ទូច ត្រង់ស្វូរ ប៉ុន្តែមិនឃើញត្រង់ស្វូររួចក៏នាំរថយន្តត្រឡប់ក្រោយវិញ តែត្រូវសមត្ថកិច្ចចាំស្ទាក់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនៅវេលាម៉ោង១០និង១៩នាទីយប់តែ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

Loading...