ព័ត៌មានជាតិ

អាសូរ​! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់

បាត់ដំបង: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតបានឡើង បន្ទាប់ពីមានក្មេងប្រុសម្នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចក្រុមទី១៧ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

កុមារារងគ្រោះមានឈ្មោះ រឿម ផល្លីណា ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានចុះទៅលេងទឹកស្រះតែម្នាក់ឯងនៅខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្រះនោះ ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់