ព័ត៌មានជាតិ

ម៉ូតូCBRជិះមិនប្រយ័ត្ន ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង ស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម្ចាស់ម៉ូតូមានឈ្មោះ អុន ទ្រុង ភេទប្រុស អាយុ៣៧ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិឃុំកើតហេតុ បើករថយន្តមួយគ្រឿងម៉ាក ហុងដាCBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CC-6080។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។

មុនពេលកើតហេតុ គេឃើញភាគីខាងរយន្តបានធ្វើដំណើរស្របទិសគ្នាជាមួយនិងម៉ូតូ លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលឲ្យរថយន្តមិនចាំម៉ាកបុកម៉ូតូពេញទំហឹង ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ បន្ទាប់មកប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់